Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា និងគណៈប្រតិភូយោភូមិភាគ៧ របស់វៀតណាម អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីកម្ពុជា-វៀតណាម ដែលបានពលីជីវិតក្នុងការរំដោះកម្ពុជា ចេញពីរបបប៉ុលពត

03-01-2018 12:50

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូយោធភូមិភាគ៧រប​ស់វៀតណាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី កម្ពុជា-វៀតណាម ដែលបានពលីជីវិតក្នុងការរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅវិមានមិត្តភាព កម្ពុជា-វៀតណាម។

កាលពីម្សិលមិញភាគីទាំង២ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេ​ស នៃកងយោធពលខេមរភូមិន្ទ​ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគ៧​ នៃកងទ័ពប្រជាជនវៀតណាមផងដែរ នៅពេលគណៈប្រតិភូរបស់វៀតណាមមកបំពេញទស្សនកិច្ចនៅកម្ពុជា៕