Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងឱកាសបុណ្យចូលឆ្នាំសកល! អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដែលត្រូវផ្លាស់ទីលំនៅពីតំបន់បឹងកក់ បុរីកីឡា សំបុកចាប និងដីក្រហម ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ

30-12-2017 10:29

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងមន្ត្រីរដ្ឋបាលរាជធានី បានចុះសួរសុខទុក្ខតាមខ្នងផ្ទះ និងក្រុមអាជីវករ នៅផ្សារត្រពាំងអញ្ចាញ ពិនិត្យមើលសកម្មភាពការដ្ឋានស្ថាបនាផ្លូវបេតុង និងការសាងសងមណ្ឌលសុភាព ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ក៏មានការចូលរួមដំណើរពីថ្នាក់ដឹកនាំរាជធានីភ្នំពេញ លោក ហែម ដារិទ្ឋ អភិបាលខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង មានចំនួន១១១២គ្រួសារ សុទ្ធតែជាអតីតប្រជាពលរដ្ឋ ធ្លាប់រស់​នៅកណ្តាលរាជធានីភ្នំពេញរួមមាន៖ នៅតំបន់សំបុកចាប តំបន់ដីក្រហម តំបន់បឹងកក់ និងតំបន់បូរីកីឡា៕