Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចចៅហ្វាវាំង គង់ សំអុល តំណាងឲ្យកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

29-12-2017 12:45

(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០១៨ នេះ យើងខ្ញុំទាំងអស់គ្នា ជាគណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជាទូទាំងប្រទេស សូមលំឱនកាយគោរពជូនពរ បវរសួស្តី សិរីមង្គល ប្រកបដោយស្វាមីភក្តិ និងកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមមានសុខភាពល្អបរិបូរ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ មានអាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុមនុស្សធម៌ ជាក្តីសង្ឃឹមនៃជនរងគ្រោះគ្រប់ប្រភេទ រួមចំណែកជាមួយរាជរដ្ឋាភិបាលឱ្យទទួលបានសុខសន្តិភាព សម្បូរសប្បាយរុងរឿង ជារៀងដរាបតទៅ៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុង នៃលិខិតជូនពរ៖