Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផលិតផល «BIOLANE» ថែរក្សាស្បែកទារក និងកុមារ របស់បារាំង ដែលមានចរាចរនៅទីផ្សារ អឺរ៉ុប និងអាស៊ី ជាច្រើនប្រទេស មានលក់នៅក្នុងខេត្តសៀមរាបហើយ

27-12-2017 13:00

(សៀមរាប)៖ ផលិតផល «BIOLANE» ដែលជាផលិតផលថែរក្សាស្បែកទារក និងកុមារ របស់ប្រទេសបារាំង មានអាយុកាលជាង៤០ឆ្នាំ មន្ទីរពិសោធន៍ដ៏ល្បី ដែលមានចរាចរនៅទីផ្សារ អឺរ៉ុប និងអាស៊ី ជាច្រើនប្រទេស មានលក់នៅក្នុងខេត្តសៀមរាបហើយ។

ផលិតផល BIOLANE បានទទួលស្គាល់ និងការណែនាំឲ្យប្រើប្រាស់ ពីពេទ្យឯកទេសផ្នែកទារក និងកុមារជាច្រើននៅប្រទេសបារាំង ដែលមានឯកទេស និងបទពិសោធន៍ថែរក្សា និងព្យាបាលស្បែកទារក និងកុមារដែលពួកគាត់ងាយនឹងរងការប៉ះពាល់ ដែលមានចរាចរនៅទីផ្សារ អឺរ៉ុប និងអាស៊ីជាច្រើនប្រទេស។

BIOLANE មានផលិតផលច្រើនប្រភេទ សម្រាប់ស្បែក កុមារ ដូចជា ឡេ សម្រាប់ការពារ និងព្យាបាល, ម្សៅ និងឡេម្សៅ ការពារការរលាករោល, សាប៊ូកក់សក់ និងសាប៊ូដុះខ្លួន ដែលប្រើបានចាប់ពីទារកទើបនឹងកើត។ BIOLANE មិនត្រឹមតែជាផលិតផលដ៏ល្អសម្រាប់បុត្រធីតាទេ តែក៏មានផលិតផល សម្រាប់មាតា​ និងសុភាពនារីទូទៅផងដែរ។

ផលិតផល BIOLANE បានទទួលការចែកចាយផ្ដាច់មុខនៅប្រទេសកម្ពុជា ដោយក្រុមហ៊ុន អេលីត ម៉ាយសាន់ ត្រេឌីង (Elite Maison Trading Co.,Ltd) និងមានចរាចរលើទីផ្សារ ដែលមានសំទុះការលក់ខ្លាំង ដោយមានការស្គាល់ និងគាំទ្រពីសំណាក់អតិថិជនទូទាំង ប្រទេសអស់រយៈពេល១ឆ្នាំ កន្លងមកនេះ។

ផលិតផលឯកទេសស្បែកទារក និងកុមារ BIOLANE មានចែកចាយជាច្រើនកន្លែង តាមបណ្ដាហាងសំភារៈទារក និងកុមារ, ផ្សារទំនើប, និងឱសថស្ថានធំៗមួយចំនួន។

ដោយកត់សម្គាល់ឃើញថា ផលិតផល BIOLANE ជាផលិតផលឈានមុខគេ ខាងផ្នែកថែរក្សាស្បែកទារក និងកុមារក្នុងរយៈពេលចុងក្រោយនេះ លោក ទឹម សុវណ្ណារ៉ា មានចំណាប់ អារម្មណ៍ ក្នុងការចែកចាយផលិតផលនេះ ផ្ដាច់មុខប្រចាំក្រុងសៀមរាប។

ដោយលោកយល់ឃើញថា ការចែកចាយនេះ ជារឿងមួយសំខាន់ ក្នុងការចែករំលែកបទពិសោធន៍ ជូនអ្នកម្ដាយគ្រប់រូប ក្នុងការថែរក្សាសុខភាពស្បែករបស់ បុត្រ ធីតា ជាទីស្រលាញ់ របស់ពួកគាត់។ ដែលថ្ងៃនេះ ជាថ្ងៃចុះកិច្ចសន្យា ចែកចាយផ្ដាច់មុខនៅសៀមរាប ជាមួយអ្នកតំណាង ក្រុមហ៊ុន អេលីត ម៉ាយសាន់ ត្រេឌីង។

លោក ទឹម សុវណ្ណារ៉ា បានបន្ដថា លោកនឹងគាំទ្រ និងធ្វើការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ ជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្ដាហាងលក់សំភារៈ ទារក និងកុមារ និងឱសថស្ថានមួយចំនួនទៀត៕