Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រកាសតែងតាំងប្រធាន-អនុប្រធាន និងកែសម្រួលភារកិច្ចមន្ត្រីសាខាពន្ធដារខេត្តពោធិ៍សាត់ថ្មី១៤រូប, លោក ម៉ា សំអាត អតីតអនុប្រធានសាខាពន្ធដារ ត្រូវបានតែងតាំង ជាប្រធានពន្ធដារខេត្តពោធិ៍សាត់

25-12-2017 17:30

(ពោធិ៍សាត់)៖ លោក គិត សុផា អភិបាលរងខេត្តពោធិ៍សាត់ តំណាងអភិបាលខេត្ត និងលោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងប្រធាន-អនុប្រធាន និងមន្ត្រីសាខាពន្ធដារខេត្តពោធិ៍សាត់ថ្មីចំនួន១៤រូប។

ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងមន្ទីរអង្គភាពនានា ជុំវិញខេត្ត តំណាងសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការ សាខាពន្ធដារខេត្តយ៉ាងច្រើនកុះករ។

មន្ត្រីដែលត្រូវបានកែសម្រួលភារកិច្ច និងតែងតាំងមន្ត្រីរាជការ សាខាពន្ធដារខេត្តពោធិ៍សាត់ នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន១៤រូប រួមមាន៖

ទី១៖ លោក ម៉ា សំអាត ពីអនុប្រធានសាខាពន្ធដារខណ្ឌសែនសុខ ជាប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ជំនួសលោក ឡាយ វុត្ថា ដែលចូលនិវត្តន៍។
ទី២៖ លោក ជា កេងយី ពីប្រធានការិយាល័យពន្ធដារស្រុកបាកាន ជាអនុប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី៣៖ លោក ឌី សំណាង ជាប្រធានការិយាល័យពន្ធដារស្រុកបាកាន នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី៤៖ លោក ហួយ សៀមឌី ជាប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី៥៖ លោក ផាន ភត្តី ជាប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី៦៖ លោក ឆែ វឌ្ឍនា ជាអនុប្រធានការិយាល័យរដ្ឋបាល នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី៧៖ លោក ម៉ម ប៊ុនផាត ជាអនុប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី៨៖ លោក សំ វណ្ណា ជាអនុប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី៩៖ លោក ឈន កុម្ភៈ ជាអនុប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី១០៖ លោក អូន ឈុនលីម ជាអនុប្រធានការិយាល័យសវនកម្មពន្ធ នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី១១៖ លោក សៅ សាមឌី ជាអនុប្រធានការិយាល័យបំណុលពន្ធ នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី១២៖ លោកស្រី ប៊ូ សុផាវី ជាអនុប្រធានការិយាល័យរដ្ឋបាល នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
ទី១៣៖ លោក ហែម លឹម ជាអនុប្រធានការិយាល័យពន្ធដារស្រុកក្រគរ នៃសាខាពន្ធដារខេត្តពោធិ៍សាត់។
និងទី១៤៖ លោក ស៊ុ ឡង់ឌី ជាអនុប្រធានការិយាល័យពន្ធដារស្រុកកណ្តៀង នៃសាខាពន្ធដារខេត្តពោធិ៍សាត់៕