Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងពាណិជ្ជកម្ម ផ្ដល់សិទ្ធផ្ដាច់មុខ ដល់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ ក្នុងការនាំចូល ចែកចាយរថយន្ដនិងគ្រឿងបន្លាស់ម៉ាក PORSCHE នៅកម្ពុជា

25-12-2017 11:20

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មបានប្រកាសផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ក្នុងការនាំចូល ចែកចាយរថយន្ដ និងគ្រឿងបន្លាស់ម៉ាក PORSCHE នៅកម្ពុជា។

ជាមួយនេះ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ក៏បានបញ្ជាក់ ពីអត្ថប្រយោជន៍ នៃការទិញរថយន្ដថ្មី ពីក្រុមហ៊ុននាំចូលស្របច្បាប់ ជាជាងទីផ្សារខាងក្រៅផងដែរ ដូចជាការធានារ៉ាប់រង សេវាថែទាំរថយន្ត និង​ការធានាលើគ្រឿងបន្លាស់ រយៈពេលបួនឆ្នាំ។ អតិថិជនក៏អាចកុម្ម៉ង់ រថយន្តម៉ាក PORSCHE តាមចំនង់ចំណូលចិត្តបានទៀតផង។

គួរបញ្ជាក់ថា រថយន្ដ PORSCHE ដែលនាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុនព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត មានអគារដាក់លក់ និងសេវាកម្មនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ៕