Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក បង្ហាញសីតុណ្ហភាពអប្បបរមា តាមបណ្តារាជធានី-ខេត្ត សម្រាប់ថ្ងៃទី២១ ខែធ្នូនេះ, ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ត្រជាក់ដល់១២អង្សាសេ

21-12-2017 09:30

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញនូវស្ថានភាពសីតុណ្ហភាពអប្បបរមា នៅតាមបណ្តារាជធានី-ខេត្ត សម្រាប់ថ្ងៃទីព្រហស្បតិ៍ ទី ៤ កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧។

ខេត្តដែលត្រជាក់ជាងគេ គឺខេត្តមណ្ឌលគិរី ១៣.៩អង្សាសេ ខេត្តរតនគិរី បន្ទាយមានជ័យ និងឧត្តរមានជ័យ ១៤អង្សាសេ ប៉ុន្តែសម្រាប់ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ត្រជាក់រហូតដល់១២អង្សាសេ៕