Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទាហានថ្មី១២១នាក់ ត្រូវបានបញ្ជូនពីតំបន់ប្រតិបត្តិការសឹករងសៀមរាប ឲ្យទៅហ្វឹកហ្វឺនការងារបំពេញឲ្យយោធភូមិភាគទី១, អភិបាលខេត្ត ផ្តាំផ្ញើឲ្យខិតខំហ្វឹកហាត់ដើម្បីពង្រឹងការពារជាតិ

20-12-2017 18:48

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានជួបសំណេះសំណាល និងជូនដំណើរកងទ័ព ជាពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងសៀមរាប ឲ្យទៅហ្វឹកហ្វឺន នៃក្របខណ្ឌនៅយោធភូមិភាគទី១។

លោកឧត្តមសេនីយ៍ត្រី ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងសៀមរាប បានលើកឡើងថា តំបន់ប្រតិបត្តិការសឹងរងសៀមរាប បានជូនដំណើកងទ័ព ជាពលទាហានបំពេញក្របខណ្ឌ ឲ្យយោធភូមិភាទី១ នៃកងទ័ពជើងគោក ដើម្បីបញ្ជូនឲ្យថ្នាក់លើតាមការកំណត់នៅថ្ងៃនេះ ក្នុងគោលបំណងពង្រឹងនូវឃឿនការពារជាតិ ការពារធិបតេយ្យភាព ភាពសុខសាន្ត និងសណ្តាប់សង្គម ព្រមទាំងអនុវត្តតាមផែនការ សំណូមពរ ភារកិច្ចចាំបាច់ ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ ទាំងបរិមាណ និងគុណភាព។

លោកបន្តថា ពលទាហានទាំងអស់ ដែលបានជ្រើសរើស បានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ដែលមានការសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ដំណើការពិនិត្យកាយសម្បទាសុខភាព សារធាតុញៀន ធ្វើតេស្តឈាមបានយ៉ាងម៉ត់ចត់។ ជាលទ្ធផល សម្រេចទទួលយក និងបញ្ចូលក្នុងក្របខណ្ឌពលទាហានបានចំនួន១២១នាក់។

លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានផ្តាំផ្ញើដល់កងទ័ព ជាពលទាហានទាំងអស់ ដែលទៅហ្វឹកហ្វឺននៅសាលាពលទាហានត្រូវអនុវត្តឲ្យបានល្អនូវរាល់បញ្ជា របស់កងយោធពលខេមរភូមិន្ទ ពិសេសត្រូវតស៊ូប្រឹងប្រែងរៀនសូត្រនូវរាល់មេរៀនរបស់កងទ័ព និងក្បួនយុទ្ធសាស្រ្តនានា ដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារបូរណភាពដឹកដី និងការពារសេចក្តីសុខជូនប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រជាពលដ្ឋបោះឆ្នោតជូន និងប្រឆាំងដាច់ខាតនូវការប៉នប៉ងណាមួយ ចង់ផ្តួលរំលំរដ្ឋាភិបាល និងការចង់ធ្វើបដិវត្តពណ៌នៅកម្ពុជា។

ក្រោមការដឹកនាំរបស់ក្រសួងការពារជាតិ និងស្ថាប័នរដ្ឋ គ្រប់ជាន់ថ្នាក់បានអនុវត្ត ផែនការនៃកម្មវិធីកំណែទម្រង់ និងពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធ និងបង្កើតកងកម្លាំង ប្រដាប់អាវុធមួយដែលមានប្រសិទ្ធភាពល្អប្រសើរជាងមុន និងសក្តិសមជាកងទ័ពដែលមានសមត្ថភាពពេញលេញ និងស្មារតីស្នេហាជាតិខ្ពស់ ហ៊ានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ក្នុងពេលប្រយុទ្ធជាមួយខ្មាំងសត្រូវលើគ្រប់សមរភូមិ និងបានចូលរួមក្នុងសកម្មភាពការពារសន្តិសុខ សណ្តាប់ ធ្នាប់ សាធារណៈ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានឧបត្ថមថវិកាដល់ពលទាហានចំនួន១២១នាក់ ក្នុងម្នាក់ៗទទួលបាននូវក្រមា១ មី១កេស និងថវិកា១០ម៉ឺនរៀល៕