Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទិញផលិតផលក្នុងពិព័រណ៍ណូអែល ទទួលបានការខ្ចប់កាដូដោយឥតគិតថ្លៃ និងកាដូ FREE នៅផ្សារទំនើប Exchange Square

12-12-2017 15:15

(ភ្នំពេញ)៖ នាចុងសបា្ដហ៍នេះ ក្រុមហ៊ុនអនុស្សា សហការជាមួយ Exchange Square និងក្រុមហ៊ុនជាង៣០ នឹងដាក់តាំងបង្ហាញផលិតផលជាង២០០មុខ សម្រាប់អបអរបុណ្យណូអែលដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៦ និង១៧ ខែធ្នូ ឆ្នាំ២០១៧ នៅផ្សារទំនើប Exchange Square។

ពិព័រណ៍ណូអែលនេះ នឹងមានតាំងផលិតផលជាង២០០មុខ ដែលនឹងបញ្ចុះតម្លៃចាប់ពី១០% ដល់៥០% ដោយមានការចូលរួមពីក្រុមហ៊ុនល្បីៗដូចជា៖

* ផ្កា និង សូកូឡា ៖ Gardenia Cambodia, Eden's Florist, Chocolate by H
* កាដូ និង វត្ថុអនុស្សាវរីយ៍ ៖ Lucky Premium, Index, Doy Doy, Enginou, E-Zone, iOne, T-shop
* សម្លៀកបំពាក់-ស្បែកជើង ៖ Levi’s, Sneakers, Logan, Havaianas
* គ្រឿងសម្អាង ៖ Solinotes Paris, Yves Rocher, Guardian, Cow Style
* ថតរូប Free Free ៖ AKASA Photo
* ការ៉េម-ចំណីអាហារ ៖ Eureka Sanck, Mr. Potato, Nom Poa, La Pop, Nham Central, Jeje Icecream, The warehouse

នៅក្នុងកម្មវិធីដ៏ពិសេសនេះ Santa នឹងចែកជូនកាដូ FREEជាង១០០០កាដូទៅកាន់អ្នក ដែលបានចូលរួមនៅក្នុងពិព័រណ៍ណូអែល រយ:ពេល២ថ្ងៃនេះ។ ជាងនេះទៅទៀត អ្នកចូលរួមនឹងសប្បាយរីករាយជាមួយ កម្មវិធីពិសេសៗដូចជា ការសម្ដែងបទណូអែល ការថតរូបជាមួយ Santa ការលេងហ្គេមយករង្វាន់ការខ្ចប់កាដូ ការធ្វើ Postcard ការផាត់ពណ៌មុខ និងការប្រគុំតន្រ្ដីណូអែល។

ទន្ទឹមនឹងនេះ រាល់ផលិតផលដែលធ្វើការ កម្មង់ទិញនៅក្នុងស្ដង់ពិព័រណ៍ ឬពីហាង Crocs, Hardrock, Owndays, Aroma, Havaianas, Pandora, Bering, Lucky Premium, theWarehouse និងហាងដទៃទៀត នៅក្នុងផ្សារទំនើប Exchange Square នឹងទទួលបានការវេចខ្ចប់ជាកាដូ ដ៏ស្រស់ស្អាតភ្លាមៗ ដោយឥតគិតថ្លៃសម្រាប់ជូន មនុស្សជាទីស្រលាញ់ នៅក្នុងថ្ងៃបុណ្យណូអែល។

កុំភ្លេចនាំគ្នាទៅទទួលកាដូ FREE ពី Santa នៅក្នុងពិព័រណ៍ណូអែល៕