Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

News Update: អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋ នៅកណ្ដាលទីប្រជុំជន ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរលត់ទៅវិញហើយ ដោយបំផ្លាញទ្រព្យសម្បត្តិអស់ជាង២ម៉ឺនដុល្លារ

08-12-2017 16:27

(ក្រចេះ)៖ គ្រោះអគ្គិភ័យមួយ ដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅកណ្ដាលទីប្រជុំជន ក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋនៅទីនោះ ជួយអន្តរាគមន៍បានហើយ ដោយបាញ់ពន្លត់អស់ហើយ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧នេះ។

អធិការនគរបាលស្រុកព្រែកប្រសព្វ លោក ចាន់ សុផល្លា បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ផ្ទះរងគ្រោះលក់ឥវ៉ាន់ចាប់ហួយ ហើយត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុង ដោយខូចខាតជាង២ម៉ឺនដុល្លារ ព្រមទាំងរីករាលដាល ដល់ផ្ទះក្បែរខាងមួយខ្នងទៀត បណ្តាលឲ្យរងការខូចខាតប្រមាណ៣០ភាគរយ។

បើតាមលោកអធិការ ម្ចាស់ផ្ទះរងគ្រោះប្តីឈ្មោះ ប៉ិច សុខហន អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ អា គឹមអង អាយុ៣៤ឆ្នាំ។

លោកអធិការបានបន្តថា នៅពេលមានគ្រោះអគ្គិភ័យនេះភ្លាម ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាឲ្យកម្លាំងនគរបាល ​ដោយប្រើរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ទៅបាញ់ពន្លត់ ហើយមូលហេតុសង្ស័យឆ្លងចរន្តអគ្គិសនី៕