Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រសៀលថ្ងៃនេះ ប្រកាសផ្ទេរភារកិច្ចអធិការខណ្ឌសែនសុខ, លោក ហួរ ម៉េងវ៉ាង ជំនួសលោក ម៉ក់ ហុង

07-12-2017 15:51

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០​១៧នេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបចំប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមន្ដ្រីនគរបាលរាជធានីភ្នំពេញ ក្នុងនោះក៏មានការប្រកាសផ្ទេរភារកិច្ច អធិការនគរបាលខណ្ឌសែនសុខ និងនាយការិយាល័យចរាចរណ៍ផ្លូវគោក ផងដែរ។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមការចូលរួមពីអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ ព្រមទាំងស្នងការរង នាយការិយាល័យ និងអធិការខណ្ឌទាំង១២ផងដែរ។

យោងតាមការសម្រេចរបស់ក្រសួងមហាផ្ទៃលោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ត្រូវបានតែងតាំងជាអធិការនគរបាល ខណ្ឌសែនសុខថ្មី ជំនួសលោក ម៉ក់ ហុង ដែលត្រូវផ្ទេរទៅកាន់នាយការិយាល័យនគរបាលទេសចរណ៍៕