Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តើអ្នកដឹងទេថា ប្រជាជនកម្ពុជា ប្រើប្រាស់ Internet និង Facebook ប៉ុន្មាននាក់? ១ថ្ងៃប្រជាជនកម្ពុជា បង្ហោះរូបថត១.២លានរូប ក្នុង Facebook !

07-12-2017 15:13

(ភ្នំពេញ)៖ បើយោងតាមស្ថិតិដែលអង្គភាពព័ត៌មាន Fresh News ទទួលបានពីនិយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ បានបញ្ជាក់ថា គិតត្រឹមខែតុលា ឆ្នាំ២០១៧ កម្ពុជាមានអ្នកប្រើប្រាស់សេវា Internet ជាង១០លាននាក់ និងកម្មវិធី Facebook ជិត៥លាននាក់។

១៖ អ្នកប្រើប្រាស់ Internet សរុប (ទាំងចល័ត ទាំងអចល័ត)៖ ១០.៦៥លាននាក់ ត្រូវនឹង៦៧.២% ធៀបជាមួយប្រជាជនសរុប។

* អ្នកប្រើប្រាស់ Internet ចល័តចំនួន១០,៥១ លាននាក់ ត្រូវនឹង ៦៦% ធៀបនឹងប្រជាជនសរុប។

២៖ អ្នកប្រើប្រាស់ Facebook សរុប ៤.៨ លានគណនី (ទាំងចល័ត ទាំងអចល័ត)។

* អ្នកប្រើប្រាស់ Facebook ចល័ត៖ ៤.៥ លានគណនី ដែលក្នុងនោះ ប្រើប្រាស់កម្មវិធី Android ៥៧% និង កម្មវិធី iSO ៤០% និងកម្មវិធីផ្សេងទៀត៣%។

* អ្នកប្រើប្រាស់ Facebook ក្នុងមួយថ្ងៃ៖ ២.៩ លានគណនី (បុរស៖ ៦០% និង ស្រ្តី៖ ៤០%)។

* បង្ហោះរូបថតក្នុងបណ្តាញហ្វេសបុកក្នុងមួយថ្ងៃ៖ ១.២លានរូបថត៕