Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម អនុញ្ញាតឲ្យគណៈប្រតិភូក្រសួងវប្បធម៌ ប្រទេសថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងលើវិស័យសាសនា រវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើង

05-12-2017 15:55

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងវប្បធម៌ នៃប្រទេសថៃ ដឹកនាំដោយ លោក វីរ៉ា រ៉ូបផូបចាន់តារតន៍ (H. E. Mr. Rojpojchanarat VIRA) រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃប្រទេសថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ពិធីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខាងលើនេះ បានធ្វើឡើង នារសៀលថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ម្សិលមិញនេះ។ ពិធីនេះ បានរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងធម្មការ និងសាសនា កម្ពុជា។

សូមជម្រាបថា កិច្ចជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនង សហប្រតិបត្តិការរវាងស្ថាប័ន និងស្ថាប័ន ពិសេសលើការគ្រប់គ្រងសាសនា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឲ្យកាន់តែរឹងមាំទូលំទូលាយថែមទៀត ដើម្បីសុខសន្តិភាព និងអភិវឌ្ឍយូរអង្វែង៕