Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការពារជីវិតអ្នកពាក់មួកសុវត្ថិភាព ក្នុងពេលបើកបរ! ស្លាប់២នាក់ និងរបួស១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៤ខែធ្នូ ម្សិលមិញ

05-12-2017 06:54

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង រថយន្តតូច១គ្រឿង, រថយន្ដធុនធំ១គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងប្រជែង។

សូមបញ្ជាក់ថារយៈពេល៤ថ្ងៃខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣៧លើក បណ្ដាលឲ្យមនុស្សស្លាប់​២៣នាក់ របួសធ្ងន់២៤នាក់ និងរបួសស្រាល២១នាក់៕