Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ចុះ ឃាត់រថយន្តទំនើប គ្មានពន្ធចំនួនពីរគ្រឿង នៅភូមិសាស្រ្តខណ្ឌចំការមន និងខណ្ឌទួលគោក

02-12-2017 16:56

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះចុះ ឃាត់រថយន្តទំនើប គ្មានពន្ធចំនួនពីរគ្រឿង នៅភូមិសាស្រ្តខណ្ឌចំការមន និងខណ្ឌទួលគោក រាជធានី ភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តទំនើបទាំង២គ្រឿងខាងលើនេះ រួមមាន រថយន្ត Lexus 570 និងរថយន្ត Toyota Venza។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមឃ្លាំងផ្ទុកទំនិញ នៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ។