Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សសាលាជិត១០នាក់ បានដួលសន្លប់មិនទាន់ដឹងមូលហេតុ នៅស្រុកសំបូរ ខេត្តក្រចេះ ពេលនេះក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះ​

01-12-2017 12:31

(ក្រចេះ)៖ សិស្សសាលា​ប្រមាណជិត១០នាក់ បានដួលសន្លប់បន្តបន្ទាប់ មិនទាន់ដឹងមូលហេតុខណៈក្រុមគ្រូពេទ្យ បានចេញជួយអន្ដរាគមន៍ជួយសង្គ្រោះភា្លមៗផងដែរ​។ ហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១​៧ នៅចំណុច​វិ​ទ្យាល័យហ៊ុន សែន សម្ភបុរៈ ស្ថិតនៅភូមិសំបូរ ឃុំ​សំបូរ ស្រុកសំបូរ។

មន្ដ្រីគរបាលស្រុកសំបូរ បានបញ្ជាក់​ថា ករណីនេះដំបូងមានសិស្សស្រីចំនួន២នាក់ ដួលសន្លប់ ហើយក្រោយមក​ក៏ដួលសន្លាប់ ជាបន្ដបន្ទាប់រហូតដល់ទៅ៩នាក់ ដែលមានអការៈខ្សោយ ថប់ដង្ហើម ហើយត្រូវបានលោកគ្រូ និងនាយកសាលា យកទៅសង្គ្រោះនៅមណ្ឌលសុខភាពទាន់ពេល។

នគរបាលបន្តទៀតថា សិស្សសាលាដែលដួលសន្លប់ទាំង៩នាក់នោះ គឺសិស្សស្រីទាំងអស់ ហើយក្រោយពេលបានជួយសង្គ្រោះ សិស្សានុសិស្សទាំងអស់នោះ បានធូស្រាលឡើងវិញហើយ៕