Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យអនុលោមភាព ហាងលក់ទូរស័ព្ទ មួយកន្លែង នៅភូមិសាស្រ្តខណ្ឌដូនពេញ

01-12-2017 10:36

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យអនុលោមភាពហាងលក់ទូរស័ព្ទ មួយទីតាំង នៅលើបណ្ដោយផ្លូវ នរោត្តម សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមឃ្លាំងផ្ទុកទំនិញ នៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕