សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឱ្យ អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់កូរ៉េខាងត្បូងប្រចាំនៅកម្ពុជា ចូលជួប ដើម្បីជំរាបលា ក្រោយពេលចប់អាណត្តិ
30-11-2017 09:31
(ភ្នំពេញ)៖ នៅម៉ោង០៩៖០០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោក គីម វ៉ុនជីន ( Kim Weon-jin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។
សូមបញ្ជាក់ថា លោក គីម វ៉ុនជីន ( Kim Weon-jin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានចូលកាន់តំណែងនៅកម្ពុជា កាលពីដើមឆ្នាំ២០១៥៕