គណៈកម្មាធិការកំណែទម្រង់ច្បាប់ នឹងប្រជុំជាមួយសង្គមស៊ីវិល នៅដើមខែក្រោយ ដើម្បីវាយតម្លៃ ដើម្បីពិនិត្យលើលទ្ធផលយុទ្ធការវាយតម្លៃគុណភាពតុលាការកម្ពុជា
29-11-2017 18:46
(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ គណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នឹងបើកកិច្ចប្រជុំពិគ្រោះយោបល់មួយ ជាមួយដៃគុអភិវឌ្ឍ និងសង្គមស៊ីវិល ដើម្បីវាយតម្លៃ ដើម្បីពិនិត្យ និងវាយតម្លៃលើ លទ្ធផលយុទ្ធការវាយតម្លៃគុណភាព តុលាការកម្ពុជា ដែលបានអនុវត្តកន្លងមក។
កិច្ចប្រជុំនេះ នឹងធ្វើឡើងនៅក្រសួងយុត្តិធម៌ ដឹកនាំដោយ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និង លោក Simon Walker តំណាងការិយាល័យឧត្តមស្នងការសហប្រជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា។
កិច្ចប្រជុំពិគ្រោះយោបល់នេះ មានគោលបំណង៤សំខាន់ៗរួមមាន៖
១៖ ការវាយតម្លៃបឋមលើលទ្ធផល នៃយុទ្ធនាការវាយតម្លៃគុណភាពតុលាការ
២៖ ការរៀបចំតាក់តែងគោលនយោបាយ និងកម្មវិធីជំនួយផ្នែកច្បាប់
៣៖ ការរៀបចំអនុវត្តគម្រោងស្តីពីទោសហគមន៍
៤៖ ការសិក្សា និងរៀបចំអនុវត្តគម្រោង នៃការគ្រប់គ្រងសំណុំរឿងតាមប្រព័ន្ធអេឡិចត្រូនិច។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គណៈកម្មាធិការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌៖