កម្លាំងនគរបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ដកហូតបានវត្ថុតាងគ្រឿងញៀប្រភេទមេតំហ្វេតាមីនICE ចំនួន៦ថង់តូច
29-11-2017 12:11
(ឧត្តរមានជ័យ)៖ កម្លាំងនគរបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន រួមទាំងវត្ថុតាងមួយចំនួនធំ។
ករណីបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដែលមានការចូលរួមពីអធិការដ្ឋានស្រុកចុងកាល់ ដឹកនាំដោយលោក កូយ កាន់យ៉ា ព្រះរាជអជ្ញាអមសាលាដំបូង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តបានឲ្យដឹងថា ការចុះបង្ក្រាបករណីជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀនបាន១ករណី នៅចំណុចភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ ជនសង្ស័យមានឈ្មោះ វួន ធាច ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ ដកហូតសម្ភារៈ និងវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ice ចំនួន ៦កញ្ចប់តូច ស្មើ០.៤១ក្រាម ទូរស័ព្ទ០៤គ្រឿន កាបូបដាក់ឥវ៉ាន់ពណ៌ខ្មៅចំនួន១ នាឡិកាដៃ១គ្រឿង ជញ្ជៀន១វង្ស ប្រាក់បាតចំនួន ៥,៤១០បាត ប្រាក់រៀលចំនួន ១,១៣០,០០០រៀល ដែកេះ៣ និងប្រដាប់ប្រដាសម្រាប់សេពគ្រឿងញៀនមួយចំនួន។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្ដតាមនិតិវិធីច្បាប់៕