Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីកាំកុងត្រូលរកឃេីញដេប៉ូ៣កន្លែងនៅខណ្ឌសែនសុខលក់ប្រេងមិនគ្រប់តាមកុងទ័រ​ និងយកប្រេងធម្មតាបន្លំធ្វេីស៊ុបពែរ

27-11-2017 17:43

(ភ្នំពេញ)៖​ នៅថៃ្ងទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់ អគ្គនាយក ដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំ ដោយ លោក គឿន ភិរុណ ជាអនុប្រធាន នាយកដ្ឋាន សហការណ៍ជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បាន ចុះ ត្រួតពិនិត្យ បរិមាណ និងគុណភាព ប្រេង ឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូ មួយចំនួន ដែល មានទីតាំងនៅផ្លូវ ២០០៤ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុង គោល បំណង ការពារ ផល ប្រយោជន៍ សេដ្ឋ កិច្ច អ្នក ប្រើ ប្រាស់ ការពារគ្រឿងម៉ាស៊ីននៃយាន ជំនិះ គ្រប់ ប្រ ភេទ និងការពារបរិស្ថានដែល កើតចេញ ពី ចំហេះ ប្រេងឥន្ធនៈ មិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការ កែ្លង បន្លំ ។

ការត្រួតពិនិត្យគុណភាព និងបរិមាណនេះគឺផ្អែកទៅលើ ឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូច ជា ធុង ក្រឹត មាន មាឌ ជាក់ លាក់ សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពី កុងទ័រ តាមទំហំផ្សេងខុសគ្នាមាន ចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង ២០ លីត្រ ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើ ឧបករណ៍ ក្នុង រថ យន្ត មន្ទីពិសោធន៍ចល័ត ។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយក្រុមហ៊ុន និងដេប៉ូ ទាំង ០៥ កន្លែង នៅទីតាំង ខាង លើ នេះគឺ មាន ស្ថានីយក្រុមហ៊ុន និងដេប៉ូ ០២កន្លែង ដែលមាន អនុលោមភាពលើ ផ្នែក គុណភាព និងរង្វាស់រង្វាល់ ចំណែកដេប៉ូ ០៣ កន្លែងទៀត មានកង្វះ បរិមាណ ប្រេងមិន ត្រឹមត្រូវតាម បទដ្ឋាន រង្វាស់ រង្វាល់ ឡើយ។ លើសពីនោះ មានដេប៉ូ ០២ កន្លែង បាន លក់ ប្រេង ធម្មតា ( Regular) ជាប្រេង ស៊ុបពែរ (Super) ទៅអ្នក ប្រើប្រាស់។

ក្រុមមន្ត្រី ត្រួត ពិនិត្យ បានឲ្យ ម្ចាស់ស្ថានីយក្រុមហ៊ុន និង ដេប៉ូ ធ្វើកិច្ច សន្យា កែ តម្រូវ ម៉ាស៊ីនលក់ ប្រេង តាមការ ធ្វើព្យាស កម្ម ឲ្យ បាន ត្រឹមត្រូវ ឡើងវិញ ពីស្ថាប័នមានសមត្ថកិច្ច និង បាន ណែ នាំ ឲ្យ ម្ចាស់ ស្ថានីយលក់ សាំង ស៊ុបពែរ ដែលមាន សន្ទស្សន៍ អុក តាន ពិត បា្រកដ។

លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹង បន្ត ធើ្វកា រ ត្រួត ពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយ ក៏ បាន អំពាវ នាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការ ជាមួយ ក្រុមការងារ ចុះ ត្រួត ពិនិត្យ របស់ អគ្គនាយក ដ្ឋាន កាំកុង ត្រូល ក្នុងកិច្ច ការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិន សមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវ ចំណាត់ការតាម នីតិវិធីនៃច្បាប់ ជាធរមាន។

លោកក៏បានបញ្ជាក់ថា អ្នក ប្រើ ប្រាស់ យាន ជំនិះទាំង អស់ ត្រូវ ពិចារ ណា ជា មុន ក្នុង ការ ជ្រើស រើស ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជា ក្រុម ហ៊ុន ទុក ចិត្ត ប្រើ ប្រាស់ឧបករណ៍ថ្មី លក់ប្រេង សាំង ធម្មតា ឬ ស៊ុបពែរ និងម៉ាស៊ូត ដែលមានគុណភាពល្អ ហើយគ្រប់ ចំនួន លីត្រ ពិនិត្យ មើល លេខ កុង ទ័រ នៅ ពីចំណុចសូន្យជានិច្ច មុន ពេល ចាក់ តាមដាន ដំណើរ ការ នៃលេខកុងទ័រ ដែលត្រូវ ចាប់ ផ្កើម ជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូត ដល់ ចំនួន លីត្រ ចុង ក្រោយ ដែល បាន ស្នើតាមដាន សេចក្តីជូន ដំណឹង ពីត ម្លៃប្រេងឥន្ធនៈ របស់ ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិ ភាពផ្នែកអគ្គីភ័យ ដោយ ពន្លត់ ម៉ាស៊ីន យាន ជំនិះ ពេលចាក់បំពេញ ប្រេង ក្នុង ស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមក អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕