Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកក្រុមប្រឹក្សាស្រុករបស់ CNRP ដែលទើបរលាយ នៅខេត្តកំពង់ស្ពឺ ម្នាក់ទៀតហើយ បានចុះចូលជាមួយ CPP

26-11-2017 18:37

(កំពង់ស្ពឺ)​​៖ លោក អ៊ុន អឿ អាយុ៥៨ឆ្នាំ អតីតសមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់គណបក្សសង្រ្គោះជាតិដែលទើបរលាយ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។

ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកាត់​រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕