Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះ គីរ៉ូជី បណ្តាលឲ្យរាជធានី-ខេត្តមួយចំនួន ពិសេសខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន

20-11-2017 07:47

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីបញ្ហាអាកាសធាតុនៅកម្ពុជា ថា ដោយសារឥទ្ធិពលព្យុះទី២៥ គឺព្យុះ គីរ៉ូជី បណ្តាលឲ្យរាជធានី-ខេត្តមួយចំនួន ពិសេសខេត្តជាប់មាត់សមុទ្រ មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដល់ថ្ងៃទី២១ ខែវិច្ឆិកានេះ។

ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅតំបន់ឆ្នេរ និងនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយខ្យល់បក់បោកខ្លាំង រលកសមុទ្រខ្ពស់ៗ៕