ពិតជាឡូយ!! ព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា លើកយកបទ រាជធានីភ្នំពេញ មកបកស្រាយលើឆាក Miss Global 2017 បង្ហាញទៅកាន់ពិភពលោក
18-11-2017 14:53
(ភ្នំពេញ)៖ ការប្រកួត Miss Global 2017 បានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រហើយ នាយប់ថ្ងៃទី ១៧ ខែវិច្ឆិកាម្សិលមិញនេះ ដែលបន្ទាប់ពីបញ្ចប់វគ្គជម្រុះ ២០ រូប ក៏មានការឡើងសម្ដែងសមត្ថភាព ពីកំពូលតារាចម្រៀងគឺលោក ព្រាប សុវត្ថិ និងកញ្ញា ឱក សុគន្ធកញ្ញា ផងដែរ។
ដោយកំពូលតារាចម្រៀងទាំង ២ដួង បានលើកយកនូវបទ រាជធានីភ្នំពេញ ដែលនិពន្ធឡើងដោយសម្ដេចតា ជូនទស្សនិកជនដែលទស្សនាដោយផ្ទាល់ និងទស្សនិកជនទូទាំងពិភពលោកផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធី Miss Global 2017 ដ៏អស្ចារ្យនេះ អាចប្រព្រឹត្តិទៅបាន គឺដោយបានការឧបត្ថម្ភផ្តាច់មុខ យ៉ាងពេញទំហឹងពីក្រុមហ៊ុនស្រាបៀរ GANZBERG៕