Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ (Video inside)

14-11-2017 19:59

(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ដោយផ្ទាល់មាត់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ពីការរកឃើញគ្រាប់បែកគីមី ទម្លាក់ដោយអាមេរិក លើទឹកដីខ្មែរ ដែលបណ្តាលឲ្យពលរដ្ឋរងគ្រោះយ៉ាងខ្លាំង

២៖ គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់ទុកថា លោក លឺ ឡាយស្រេង ជាជនទី១ដែលបំផ្លាញខ្លួន ឱ្យបែកជាបក្សតូចៗ ហើយប្រុងមកបំផ្លាញម្តងទៀត មុនការបោះឆ្នោត

៣៖ តបសំណើសម្តេចតេជោ ហ៊ុន សែន អគ្គលេខាធិការអង្គការសហប្រជាជាតិ សន្យាបង្កើនសុវត្ថិភាពឲ្យបានខ្ពស់ជូនកងទ័ពមួកខៀវកម្ពុជា

៤៖ កម្ពុជាចុះអនុស្សរណៈយោគយល់គ្នាចំនួន២ ជាមួយភាគីចិន ជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ពង្រីកការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនៅ១១ខេត្ត

៥៖ តើមានគុណវិបត្តិ និងគុណសម្បត្តិអ្វីខ្លះ បើគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល?

* ព័ត៌មានអន្តរជាតិ (World News)

១៖ មេដឹកនាំអាស៊ាន ស្នើកូរ៉េខាងជើង គោរពឲ្យបានពេញលេញសេចក្តីសម្រេចក្រុមប្រឹក្សា អ.ស.ប

២៖ ជប៉ុន សរសើរអាស៊ានថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាសន្តិភាព និងសន្តិភាពក្នុងតំបន់

៣៖ នាយករដ្ឋមន្ត្រីអង់គ្លេស «ប្តេជ្ញារក្សាទំនាក់ទំនងក្នុងយុគមាស ជាមួយមហាយក្សចិន» និងសន្យាបង្កើនទុនវិនិយោគនៅអាស៊ី!

៤៖ អាមេរិកកោះប្រជុំ UNSC ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងវេណេស៊ុយអេឡា តែត្រូវរុស្ស៊ី ចិន អេហ្ស៊ីប និងបូឡាវី ធ្វើពហិកា!

៥៖ ប្រទេសលីបង់ «កំពុងព្រួយបារម្ភខ្លាំង» ខ្លាចទទួលជោគវាសនាដូចប្រទេសកាតា ដែលត្រូវអារ៉ាប៊ីសាអូឌីត

៦៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់៖ យើងរលាយហិនហោចលុយអស់ ១០០ពាន់លានដុល្លារ ដោយសារ ISIS តែមួយគត់!

៧៖ នាយករដ្ឋមន្ត្រីសិង្ហបុរី «ស្នើសុំការគាំទ្រពី ដូណាល់ ត្រាំ» ខណៈខ្លួននឹងធ្វើជាប្រធានអាស៊ាន បន្តពីហ្វីលីពីននៅឆ្នាំ២០១៨

៨៖ នាយករដ្ឋមន្ត្រីអង់គ្លេសចោទរុស្ស៊ីថា «ជាប្រទេសគំរាមកំហែង សន្តិសុខពិភពលោក, លូកដៃចូលកិច្ចការបោះឆ្នោតប្រទេសដទៃ និងជាប្រទេស»

៩៖ យោធាចិន និងសហរដ្ឋអាមេរិក «ចាប់ផ្តើមធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា» ស្តីពីការផ្តល់ជំនួយមនុស្សធម៌ ពេលមានគ្រោះធម្មជាតិ ៕