Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គិភ័យឆេះកុដិអស់ទាំងស្រុង នៅវត្តកំប៉ើយ ស្រុកសណ្តាន់ ខូចខាតគិតជាទឹកប្រាក់២ពាន់ដុល្លារ

13-11-2017 13:04

(កំពង់ធំ)៖ កុដិលោកសង្ឃនៅវត្តគិរីសត្ថារាម ហៅវត្តកំប៉ើយ នៅភូមិអូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង មិនទាន់ដឹងមូលហេតុ នាវេលាម៉ោង ៦៖១០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ដោយមិនបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតមនុស្សទេ តែខូចខាតអស់សម្ភារមួយចំនួន គិតជាទឹកប្រាក់ជាង២ពាន់ដុល្លារ។

ព្រះតេជគុណ ហ៊ុន រដ្ឋា គង់នៅវត្តកំប៉ើយ បានឲ្យដឹងថា អគ្គិភ័យនេះបានឆេះសន្ធោរសន្ធៅដោយពុំទាន់ដឹងមូលហេតុនៅឡើយទេ ធ្វើឲ្យកុដិទំហំ ៦X៨ ម៉ែត្រ
ឆេះអស់ទាំងស្រុង ក្នុងនោះក៏មានសម្ភារមួយចំនួនដូចជា៖ ស្បង់ចីវរ១៣ កៅអី១ គ្រែចំនួន៣ ម៉ាស៊ីនបូមទឹកមួយគ្រឿង ឈើទ្វារ បង្អួចសម្រាប់ធ្វើព្រះវិហារគិតជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារ បច្ច័យចំនួន ២លានរៀល ព្រះពុទ្ធរូប១០ព្រះអង្គ និងសៀវភៅធម៌មួយចំនួនក៏ត្រូវឆេះអស់ផងដែរ។

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រះចៅអធិការវត្តកំប៉ើយ មានពុទ្ធដីកាសូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទព្រះសង្ឃ សប្បុរសជនទាំងឡាយ មេត្តាចូលរួមតាមសទ្ធាក្នុងការកសាងកុដិឡើងវិញ។

សូមបញ្ជាក់ថា នៅវត្តកំប៉ើយ មានព្រះសង្ឃគង់ចំនួន៩អង្គ យាយជី២នាក់ មានកុដឈើចំនួន៥ក្នុងនោះ កុដឈើខាងលើ ថ្មក្រោម ដែលឆេះមានទំហំធំជាងគេ៕