Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលភ្នំពេញចេញសេចក្តីជូនដំណឹង ស្តីពីការចូលរួមថែរក្សាអនាម័យ បរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក

02-11-2017 08:16

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការចូលរួមថែរក្សាអនាម័យ បរិស្ថាន ដល់ម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ត្រី អ្នកលក់ដូរ បងប្អូនប្រជាពលរដ្ឋជាកីឡាករប្រណាំងទូក និងអ្នកមកកម្សាន្ត ក្នុងកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីត សំពះព្រះខែ និងអកអំបុក នាពេលខាងមុខនេះ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានក្នុងរាជធានីភ្នំពេញ ឲ្យបានល្អ ព្រះរាជពិធីបុណ្យអុំទូក រដ្ឋបាលរាជធានីភ្នំពេញ សូមស្មើទៅក្រុមអាជីវករម្ចាស់ស្តង់លក់ទំនិញ ម្ចាស់ទីតាំងប្រគុំតន្ត្រី និងអ្នកលក់ដូរទាំងអស់ ត្រូវមានធុង ឬថង់សម្រាប់សម្រាប់ទុកដាក់សម្រាប់ ផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវ។

ដោយឡែកចំពោះក្រុមកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋដែលមកលេងកម្សាន្តទាំងអស់ ក៏ត្រូវចូលរួមថែរក្សាអនាម័យ ដោយត្រូវវេចខ្ចប់ទុកដាក់ សំណល់សម្រាមរបស់ខ្លួន នៅក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវផងដែរ។​

សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖