ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧! (Photo inside)
30-10-2017 23:57
(បរទេស)៖ នៅថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០១៧ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលអេស្ប៉ាញសម្រេចថា ប្រធានាធិបតី Catalonia និងមន្ត្រីក្រោមឱវាទគ្រប់ផ្នែកជាង ១៦០នាក់ ត្រូវតែទម្លាក់ចេញពីតំណែង!
២៖ អតីតមេដឹកនាំតំបន់ Catalonia អាចនឹងជាប់ពន្ធនាគារ ៣០ឆ្នាំ ខណៈការបោះឆ្នោតថ្មី នឹងធ្វើឡើងនៅចុងខែធ្នូ កំណត់ដោយអាជ្ញាធរអេស្ប៉ាញ!
៣៖ យន្តហោះឥណ្ឌាដឹកមនុស្ស ១២២នាក់ «បកមកចុះចតវិញយ៉ាងទាន់ហន់» ក្រោយទទួលបានសារព្រមាន!
៤៖ ទីបំផុតមេដឹកនាំឃើដប្រកាសថា នឹងលាលែងពីតំណែង ព្រមទាំងសម្តែងការខកចិត្តបំផុតចំពោះ ដូណាល់ ត្រាំ!
៥៖ ប្រទេសរុស្ស៊ីគ្រោងកាត់បន្ថយចំនួនទ័ព និងយន្តហោះចម្បាំងនៅស៊ីរី បន្ទាប់ពីភេរវករជាច្រើន ត្រូវបានកម្ចាត់!
៦៖ មេដឹកនាំកោះតៃវ៉ាន់អះអាងថា ត្រូវការវិស័យយោធា ខ្លាំងជាងមុន ខណៈខ្លួនកំពុងស្ថិតនៅដែនដីអាមេរិក!
៧៖ អ៊ីរ៉ង់ដាក់មួយឃ្លាទៅអាមេរិកថា យើងនឹងបន្តផលិតគ្រាប់មីស៊ីលដើម្បីការពារខ្លួន ព្រោះវាមិនខុសច្បាប់អន្តរជាតិទេ!