Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធសាស្រ្តបង្រួមទំនាស់ ពង្រីកការដោះស្រាយ! ពលរដ្ឋ៣គ្រួសារទៀតហើយ នៅខេត្តព្រះវិហារ ត្រូវបានដោះស្រាយបញ្ចប់ រឿងវិវាទដី ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករស

25-10-2017 11:18

(ព្រះវិហារ)៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារបន្ថែមទៀត រស់នៅក្នុងឃុំផ្សេងគ្នា នៃខេត្តព្រះវិហារ បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោយបញ្ចប់វិវាទជាមួយក្រុមហ៊ុន ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ប្រកបដោយការពេញចិត្ត និងយុត្តិធម៌។

បើតាមមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នេះថា គិតមកត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ក្រុមមន្ត្រីពាក់ព័ន្ធបានចុះដោះស្រាយបញ្ហដីធ្លីនេះ ជូនប្រជាពលរដ្ឋរួចរាល់បានចំនួន២៣គ្រួសារហើយ ក្នុងចំណោម៥៦គ្រួសារ ហើយការដោះស្រាយជូនប្រជាពលរដ្ឋ នៅតែធ្វើបន្តបន្ទាប់ទៀត។

ខាងក្រោមនេះ ជាលិខិតថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន របស់ប្រជាពលរដ្ឋខេត្តព្រះវិហារ៖