Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលអន្តោប្រវេសន៍ បើកប្រតិបត្តិការឃាត់ខ្លួនជនបទេស៤១នាក់ មាន៦សញ្ជាតិ ពាក់ព័ន្ធបទល្មើសចាប់ជំរិតតាមប្រព័ន្ធ Internet

21-10-2017 13:12

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបជនបរទេសចំនួន០៤គោលដៅ ស្ថិតនៅផ្លូវ៧០៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចាប់ជំរិតតាម Internet បានចំនួន៤១នាក់ ស្រី១១នាក់ មាន០៦សញ្ជាតិ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំងនោះមាន៖

១-គោលដៅទី១៖ ឃាត់មនុស្ស១៣នាក់ (ស្រី០៥នាក់) មាន៤សញ្ជាតិ រួមាន៖ ម៉ាឡេស៊ី, ថៃ , ឥណ្ឌូនេស៊ី និងវៀតណាម។
២-គោលដៅទី២៖ ឃាត់មនុស្ស៣នាក់ (ស្រី០១នាក់) គឺជាជនជាតិចិន។
៣-គោលដៅទី៣៖ ឃាត់មនុស្ស១៧នាក់ (ស្រី០២នាក់) ជាជនជាតិម៉ាឡេស៊ី។
៤-គោលដៅទី៤៖ ឃាត់មនុស្ស០៨នាក់ ស្រី ០៣នាក់ មាន០២សញ្ជាតិ ជាជនជាតិចិន និងចិនតៃវ៉ាន់។

បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕