Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិដេអូបង្ហាញភស្តុតាងថ្មី៖ លោក សម រង្ស៊ី រៀបចំផែនការ និងអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធបែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន (Video inside)

18-10-2017 18:20

(ភ្នំពេញ)៖ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា អំពីផែនការរៀបចំផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់លោក សម រង្ស៊ី កាលនៅជាប្រធានគណបក្ស សម រង្ស៊ី, ដោយនៅរសៀលថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៧នេះ បណ្តាញព័ត៌មាន Fresh News សូមបង្ហាញវិដេអូដែលទទួលបានពីមន្រ្តីរដ្ឋាភិបាលជាភស្តុតាងថ្មីមួយទៀត ដែលលោក សម រង្ស៊ី ប្រកាសអំពាវនាវឲ្យ កងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

វិដេអូនេះលោក សម រង្ស៊ី បាននិយាយកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក។ លោក សម រង្ស៊ី បាននិយាយដូច្នេះថា៖ «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធបែរ ចុងកាណុងផ្តួលរំលំរបបផ្តាច់ការ ហ៊ុន សែន»

អ្នកវិភាគនានាបានលើកឡើងថា «ការធ្វើបដិវត្តពណ៌ គឺជាគោលដៅនយោបាយស្នូលនៃមេដឹកនាំប្រឆាំង។ ការចោទប្រកាន់លាបពណ៌អំពីរដ្ឋអំណាចផ្តាច់ការ គឺជាស្នូលនៃឧបាយកល បដិវត្តពណ៌។ វីដេអូនេះគឺជាគឺភស្តុតាងមិនអាចប្រកែកបានអំពីផែនការ បដិវត្តពណ៌ ដែលជានយោបាយបំផ្លាញសន្តិភាព ដើម្បីមហិច្ឆិតាអំណាចផ្ទាល់ខ្លួន ក្រោមលេសប្រជាធិបតេយ្យ ក្លែងក្លាយ។ បើគ្មានចំណាត់ការទាន់ពេលវេលាជាមុន នោះទេ ឆ្នាំ២០១៨ សន្តិភាពដែលរកបាន ដោយលំបាកដោយវីរជនស្នេហាជាតិខ្មែរ នឹងត្រូវបំផ្លាញក្រោមបាតដៃមេដឹកនាំប្រឆាំង ហើយកម្ពុជានឹងក្លាយជា ប្រទេសលិចលង់ក្នុងសង្រ្គាម និងវិនាសកម្ម ដូចនៅប្រទេសលីប៉ី និងស៉ីរី។ អ្នកស្នេហាជាតិ ស្នេហាសន្តិភាព ស្នេហាប្រជាជនខ្មែរ ត្រូវរួមគ្នាការពារសន្តិភាព នេះ ដើម្បីមាតុភូមិដ៏កំសត់របស់យើង ដោយរួមគ្នាជាកំលាំងជាតិប្រឆាំងនឹងការបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាជន»

សូមមើលវិដេអូ លោក សម រង្ស៊ី ថ្លែងចេញពីសហរដ្ឋអាមេរិក អំពីផែនការរៀបចំចង់ផ្តួលរំលំរាជរដ្ឋាភិបាល៖