រដ្ឋមន្ដ្រី វង សូត ប្រគល់អំណោយកង់៤០០គ្រឿង ដល់កុមារកំព្រានៅស្រុកអូររាំងឪ ដែលជាអំណោយរបស់អង្គការកូគីសៃ
06-10-2017 15:17
(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧នេះ អមដំណើរដោយ លោក ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក លី ឡេង អភិបាលខេត្ត អញ្ជើញចែកកង់ ចំនួន៤០០គ្រឿង ដល់សិស្សកុមារកំព្រា និងកុមារក្រីក្រ៤០០នាក់ នៅសាលាវិទ្យាល័យ ហ៊ុន សែន អូររាំងឪ ក្នុងស្រុកអូររាំងឪ ដែលជាអំណោយរបស់អង្គការកូគីសៃ ប្រទេសជប៉ុន។
សូមជម្រាបថា អង្គការកូគីសៃ ប្រទេសជប៉ុន បានផ្តល់អំណោយកង់លើកនេះ គឺជាលើកទី៥៨ហើយ ក្នុងការចែកកង់នៅទូទាំងប្រទេស ហើយដែលមួយលើកៗ ត្រូវបានចែកកង់ជូនកុមារកំព្រា និងកុមារក្រីក្រចំនួន៤០០គ្រឿង៕
{IfMobile}
{ElseMobile}
{EndIfMobile}