ប្រពន្ធចុះចោលប្តីទៅតាមប្រុសថ្មី ពេលនេះតុលាការខេត្តកំពង់ធំ ចេញដីកាកោះហៅស្រ្តីជាប្រពន្ធឲ្យចូលខ្លួន ដើម្បីបំភ្លឺ
05-10-2017 12:36
(កំពង់ធំ)៖ ប្រពន្ធចុះចោលប្តីទៅតាមប្រុសថ្មី ត្រូវប្តីដាក់ពាក្យបណ្ដឹងទៅតុលាការ ពេលនេះតុលាការបានចេញដីកាកោះហៅឲ្យចូលខ្លួន ដើម្បីបំភ្លឺនៅមុខចំពោះមុខច្បាប់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។
លោក យ៉េង យ៉ាន ជាប្តី និងជាដើមបណ្តឹង បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ប្រពន្ធរបស់គាត់ បានប្រាប់ប្តីថា ទៅលេងផ្ទះនៅខេត្តកំពង់ធំ ដោយជិះឡានពីកៀនស្វាយ មកបេនឡានភ្នំពេញ ដើម្បីចេញដំណើរ មកផ្ទះប្តី និងកូននៅខេត្តកំពង់ធំ ដូចសព្វមួយដង តែបាត់ខ្លួនរហូតមកដល់ពេលនេះ ហើយទូរស័ព្ទក៏បិទមិនអាចទំនាក់ទំនងបានទៀត។
ចំពោះប្រពន្ធដែលចុះចោលផ្ទះទៅតាមប្រុសថ្មី មានឈ្មោះ ជុន គន្ធា ត្រូវចៅក្រមខេត្តកំពង់ធំ ចេញដីកាឲ្យចូលខ្លួនតាមពាក្យបណ្តឹងរបស់លោក យ៉េង យ៉ាន ដើម្បីឲ្យចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់ឲ្យខានតែបាន៕