Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យអនុលោមភាព ឃ្លាំងផ្ទុកទំនិញមួយកន្លែង នៅខណ្ឌសែនសុខ

03-10-2017 15:56

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យអនុលោមភាពឃ្លាំងផ្ទុកទំនិញមួយ ស្ថិតនៅលើផ្លូវហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមឃ្លាំងផ្ទុកទំនិញ នៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕