Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យប្រជាពលរដ្ឋហាត់កីឡាឲ្យបានគ្រប់ៗគ្នា ដើម្បីមានសុខភាពល្អ, ប្រទេសមានសុខសន្តិភាព និងរីកចម្រើន ពលរដ្ឋត្រូវតែមានសុខភាពល្អ

23-09-2017 08:03

(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែកញ្ញានេះ តាមរយៈ Facebook របស់ខ្លួន សម្តេចបានលើកឡើង ពីគុណសម្បត្តិនៃការហាត់កីឡា ដើម្បីឲ្យមានសុខភាព និងបានជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាហាត់កីឡា ដើម្បីឲ្យចង្វាក់ប៉េះដូងដើរបានល្អ រាងកាយមាំមួន។

ជាមួយគ្នានេះ សម្តេចតេជោ បានការហាត់ប្រាណដោយដើរស្រូបយកខ្យល់អាកាស តាមសួនច្បារសាធារណៈ គឺនឹងធ្វើឲ្យមានសុខភាពល្អ។ ប្រទេសជាតិមានសុខសន្តិភាព និងការរីកចម្រើន ប្រជាពលរដ្ឋត្រូវតែមានសុខភាពល្អគ្រប់គ្នា។

Facebook របស់សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ការហាត់កីឡា ដើម្បីសុខភាព គឺមានសារៈសំខាន់ណាស់ ក្រៅពីធ្វើឲ្យចង្វាក់បេះដូងដើរបានល្អ គឺធ្វើឲ្យរាងកាយមាំមួន។ ទោះបីមិនបានហាត់ជាមួយម៉ាស៊ីន នៅក្នុងក្លឹបកីឡា ប៉ុន្តែការដើរស្រូបយកខ្យល់អាកាស នៅតាមសួនច្បារសាធារណៈ គឺនឹងធ្វើឲ្យយើងមានសុខភាពល្អ។ ទន្ទឹមនឹងប្រទេសជាតិ មានសុខសន្តិភាព និងការរីកចម្រើន គឺពលរដ្ឋត្រូវតែមានសុខភាពល្អគ្រប់ៗគ្នា។ ជូនពរបងប្អូនជនរួមជាតិ បានរីករាយក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា ហើយសូមឲ្យការធ្វើដំណើរជិតឆ្ងាយរបស់បងប្អូន កូនក្មួយមានសុវត្ថិភាពទាំងអស់គ្នា»។

សូមជម្រាបថា ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ ហាត់ប្រាណងាយស្រួល រាជរដ្ឋាភិបាលបានកែលម្អ និងរៀបចំសួនច្បារសាធារណៈជាច្រើនកន្លែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយគេឃើញប្រជាពលរដ្ឋ នាំគ្នាហាត់ប្រានរៀងរាល់ព្រឹក និងល្ងាច នៅតាមទីតាំងសួនច្បាររៀងៗខ្លួនយ៉ាងច្រើនកុះករ៕