Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យកម្ពុជា រៀបចំវាទិកាប្រឹក្សាយោបល់លើកទី១ ស្តីពីការសិក្សានៅឧត្តមសិក្សា និង​ឱកាសទទួលបានអាហារូបករណ៍

15-09-2017 12:34

(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ មានរៀបចំវាទិកាប្រឹក្សាយោបល់លើកទី១ ស្តីពីការសិក្សានៅឧត្តមសិក្សា និង​ឱកាសអាហារូបករណ៍ នៅសាកលវិទ្យាល័យកម្ពុជា និងការប្រឹក្សាយោបល់អំពីការសិក្សា។

វេទិកានេះ អនុញ្ញាតឲ្យសិស្សនិស្សិត និងសាធារណជនទូទៅអាចចុះឈ្មោះ ចូលរួមដោយឥតគិតថ្លៃ ចាប់ពីព្រឹករហូតដល់ម៉ោង៥៖០០នាទីរសៀល។

វេទិការប្រឹក្សាយោបល់នេះ មានវាគ្មិនកិត្តិយសចំនួន៣រូប ធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗ សម្រាប់សិស្សដែលចាប់អារម្មណ៍ រួមមាន៖ ការសិក្សានៅឧត្តមសិក្សា ឥរិយាបទ ចំណាប់អារម្មណ៍ និងឱកាស ជាពិសេសឱកាសអាហារូបករណ៍ និងកម្មវិធីសិក្សានៅ សាកលវទ្យាល័យកម្ពុជា។

សូមជម្រាបថា សាកលវិទ្យាល័យកម្ពុជា ជាសាកលវិទ្យាល័យឯកជនឈានមុខមួយ ដែលផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ គ្រប់មហាវិទ្យាល័យ និងសាលាទាំងអស់ របស់សាកលវិទ្យាល័យកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)៕