ខ្លោចចិត្ត! ស្តី្រមេម៉ាយមានជំងឺប្រសៃប្រសាទម្នាក់ បោកកូនខ្លួនឯងមានអាយុ១ខួប បណ្តាលឲ្យស្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកភ្នំព្រឹក
13-09-2017 12:51
(បាត់ដំបង)៖ ស្រ្តីមេម៉ាយមានជំងឺប្រសៃប្រសាទម្នាក់ បានបោកសម្លាប់កូនខ្លួនឯងអាយុ១ខួប បណ្តាលឲ្យស្លាប់ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ វេលាម៉ោង១៨៖៣០នាទី ស្ថិតនៅចំណុចអណ្តូងពីរ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មន្រ្តីនគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៧ម្សិលមិញ ថាម្តាយមានរោគប្រសៃប្រសាទបានចាប់កូនស្រីខ្លួនឯង អាយុ១ខួប បានបោកកូននឹងក្តាផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងន្លែងកើតហេតុជាម្តាយមានឈ្មោះ តិ សុខឃី អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិឃុំកើតហេតុខាងលើ។ រីឯកូនដែលស្លាប់បាត់បង់ជីវិតឈ្មោះ ណាល់ ស្រីពេជ្រ មានអាយុទើបតែ១ខួបប៉ុណ្ណោះ។
បច្ចុប្បន្ន ស្រ្តីជាម្តាយដែលបោកកូនស្រីខ្លួនឯងបណ្តាលឲ្យស្លាប់ត្រូវនគរបាលឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលស្រុកភ្នំព្រឹក រងចាំបញ្ជូនបន្តមកកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕