Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គិតខ្លីណាស់! តូចចិត្តប្រឡងបាក់ឌុបធ្លាក់ យុវតីម្នាក់សម្រេចបញ្ចប់ជីវិតខ្លួនដោយចងក នៅស្រុកអង្គស្នូល

11-09-2017 10:34

(កណ្ដាល)៖ ទន្ទឹមនេះការសប្បាយរីករាយរបស់ សិស្សានុសិស្សដែលប្រឡងជាប់បាក់ឌុប ជាច្រើននាក់សម្រាប់ឆ្នាំនេះ យុវតីម្នាក់ ដែលបរាជ័យក្នុងការប្រឡងនេះ បានគិតខ្លីដោយបញ្ចប់ជីវិតរបស់ខ្លួន ដោយចងកដោយខ្លួនឯង។ ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិត្រពាំងទួល ឃុំសំរងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។

លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា យុវតីគិគខ្លីឈ្មោះ អោក សុភាព អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ និងមានឪពុក‌ឈ្មោះ សយ អោក‌ អាយុ៥២ឆ្នាំ មុខរបរ‌ជាងកង់ ម្ដាយ‌ឈ្មោះ‌ ឈុំ ឡឺង អាយុ៤៥ឆ្នាំ‌ មុខរបរ‌‌‌ កសិករ‌។

បើតាមការបំភ្លឺពីម្ដាយយុវតីបានឲ្យដឹងថា គាត់បានទៅវត្តនៅខេត្តតាកែវ ដាក់បិណ្ឌ ក្រោយពេលត្រឡប់ មកពីខេត្តតាកែវវិញដល់ផ្ទះ នៅម៉ោងប្រហែល០៤៖១០នាទី ក៏បានសួរកូនថា ប្អូនជីដូនមួយរបស់ឯងប្រឡងជាប់ហើយ តើកូនឯងជាប់ដែរឬអត់? ជនរងគ្រោះ បានឆ្លើយថា មិនដឹងទេម៉ែ ហើយជនរងគ្រោះ ក៏បានហុចការបូបដាក់លុយឲ្យ ទៅម្តាយ រួចឡើងលើផ្ទះ បន្ទាប់មកបងស្រីនារីរងគ្រោះ បានប្រាប់ម្ដាយថាប្រឡងធ្លាក់ហើយ តែម៉ែកុំបន្ទោសវាអី បានមួយសន្ទុះក្រោយមកដោយ មានការសង្ស័យទើបឪពុកម្ដាយបងស្រី ដើររកជនរងគ្រោះ ក៏ឃើញជនរងគ្រោះចងក និងខ្សែលីឡុងជាប់នឹងជម្រឹង បង្អួចស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានពិនិត្យសាកសពរួចរាល់ ដោយជនរងគ្រោះពិតជាបានចងកដោយខ្លួនឯងពិតមែន រួចប្រគល់សពឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕