កម្មករ របស់បុរី ឌឹមេគង្គ រ៉ូយ៉ាល់ ជាង១,០០០គ្រួសារ ទទួលបានអំណោយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09-09-2017 12:00
(ភ្នំពេញ)៖ បុរី ឌឹមេគង្គ រ៉ូយ៉ាល់ នៅថ្ងៃទី០៩ ខែកញ្ញានេះ បានរៀបចំកម្មវិធី ចែកអំណោយ ជូនដល់កម្មកររបស់ខ្លួន ចំនួន១,០០០គ្រួសារ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខាងមុខនេះ។
អគ្គនាយក បុរី ឌឹមេគង្គ រ៉ូយ៉ាល់ លោក ជាម ឃុនណាត បានថ្លែងថា កាលដែលលោក រៀបចំកម្មវិធីនេះឡើង គឺដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌិខាងមុខនេះ ក៏ដូចជាអរគុណដល់ពួកគាត់ ដែលសហការគ្នាប្រឹងប្រែងធ្វើការងារ ដោយយកចិត្ដទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ស្របជាមួយនឹងឆន្ទះរបស់ក្រុមហ៊ុន ក្នុងការផ្ដល់ទំនុបចិត្ដលើគុណភាព សោភណ្ឌភាព បរិស្ថានស្រស់ស្អាត រចនា ដ៏ប្រណិតឈានមុខគេបំផុត ក្នុងការផ្គត់ផ្គង់ គេហដ្ឋានជូនអតិថិជនរបស់កម្ពុជាយើង ។
បុរី ឌឹមេគង្គ រ៉ូយ៉ាល់ ដែលប្រកបដោយគុណភាពល្អ រចនាបថ ដ៏ល្អឥតខ្ចោះ សម្រាប់ការរស់នៅ ដោយភាពទំនើបស៊ីវីល័យ ជូននជនអតិថិជនមួយនេះ នៅទល់បច្ចុប្បន្ននេះ ដំណើរការសាងសង់ បាន៧០ភាគរយហើយ ដែលស្ថិតលើទីតាំងដ៏ល្អ ដោយមានចម្ងាយត្រឹមតែប្រហែលជា៦គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ពានជ្រោយចង្វា លើផ្លូវជាតិលេខ៦A ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលជាទីតាំងដែលចម្រុះដោយសំណង់អគារគ្រប់ប្រភេទ និងអមដោយទន្លេសាប និងទន្លេមេគង្គ ដ៏អស្ចារ្យ៕