Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកមណ្ឌលសីមា ដឹកនាំក្រុមការងារចុះពិ​និត្យ និងរកមូលហេតុ នៃការបិទតូបរបស់ក្រុមអាជីវករខ្មែរ នៅផ្សារហាតឡិក ប្រទេសថៃ

06-09-2017 14:59

(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានដឹកនាំក្រុមការងារចុះទៅពិនិត្យ និងរកមូលហេតុភ្លាមៗ នៃការបិទតូបលក់ដូររបស់ក្រុមអាជីវករ​យ៉ាងស្ងាត់ឈឹង ​នៅផ្សារហាតឡិក ក្នុងស្រុកខ្លងយ៉ៃ ប្រទេសថៃ ដែលមានព្រំជាប់ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក ហាក់ ឡេង បានថ្លែងថា អាជីវករខ្មែរដែលមានតូបលក់ឥវ៉ាន់ នៅក្នុងផ្សារហាតឡិក ក្នុងទឹកដីថៃ ដែលមានព្រំប្រទល់ជាប់គ្នារវាង ស្រុកមណ្ឌលសីមា និងស្រុកខ្លងយ៉ៃ មានភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយអាជីករដែលប្រកបអាជីវកម្មលក់ដូរ បានបិតតូបស្ងាត់ឈឹង ក្រោយពីពួកគាត់ទទួលដំណឹងពីមេភូមិថៃ ប្រាប់ថាថ្ងៃនេះ មានសមត្ថកិច្ចថៃ ចុះពិនិត្យ នៅវេលាម៉ោង១២៖៣០នាទី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោក ហាក់ ឡេង បានបន្តថា លោកបានសួរទៅជួបមេភូមិថៃដែលអ្នកដើរប្រាប់អាជីវករនោះដើម្បីពិភាក្សាគ្នា ភាគីថៃគាត់និយាយថាគាត់បានដើរ ប្រាប់ឲ្យអាជីវករខ្មែរដែលមានតូបលក់ដូរក្នុងផ្សារហាតឡិក នេះត្រៀមឯកសាគឺ (លិខិតសម្គាល់ខ្លួនឬប័ណ្ណគ្រួសារនិងអត្តសញ្ញាប័ណ្ណ) ទុកតាមខ្លួន ឲ្យហើយព្រោះបន្តិចទៀតមានសមត្ថកិច្ចថៃ គេចុះត្រួតពិនិត្យមិនមែនឲ្យគាត់បិតតូបមិនឲ្យលក់ដូរទេកុំយល់ច្រឡំសោះ។

បន្ទាប់ពីលោកអភិបាលស្រុក ចុះទៅពិនិត្យ និងរកមូលហេតុនៃការបិទតូបរួមមក លោកបានហៅបងប្អូនអាជីវករដែលមានទូបលក់ដូរនៅក្នុង ផ្សាហាតឡិក មកលក់ដូរធម្មតាវិញដោយមិនបាច់ភ័យខ្លាចឡើយ និនតែប៉ុណ្ណោះលោកបានប្រាប់អាជីករទាំងអស់មិនត្រូវជឿលើពាក្យចចាមអារ៉ាម របស់អ្នកដទៃជាដាច់ខាត៕