ដំណឹងល្អសម្រាប់ពលករខ្មែរនៅកូរ៉េ! ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ នឹងបញ្ជូនក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជូនដោយឥតគិតថ្លៃ នៅទីក្រុងឆាំងវ៉ុន នៅថ្ងៃទី១៧ ខែកញ្ញា
29-08-2017 15:43
(សេអ៊ូល)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយមូលនិធិគាំពារសុខភាព កូរ៉េ-អន្ដរជាតិ (KOFIH) និងមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងឆាំងវ៉ុន នឹងបញ្ជូនក្រុមគ្រូពេទ្រស្ម័គ្រចិត្តមូលនិធិ ចុះពិនិត្យព្យាបាលសុខភាពទូទៅ ពិនិត្យបេះដូង និងថត X-Ray ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ នៅទីក្រុងឆាំងវ៉ុន នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ចាប់ពីម៉ោង១២៖០០ ថ្ងៃត្រង់ ដល់ម៉ោង ១៧៖០០ល្ងាច។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។
ព័ត៌មានលម្អិត សូមអានក្នុងសេចក្ដីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េ នៅខាងក្រោមនេះ៖