លោក សុខ ទូច នឹងធ្វើសន្និសីទបង្ហាញពីស្ថានភាពព្រំដែននៅចំណុចអូរអាឡៃ និងអូរតាង៉ាវ ខេត្តស្ទឹងត្រែង ក្រោយឡាវដកទ័ព នាព្រឹកថ្ងៃ១៨ សីហា នៅរាជបណ្ឌិត្យសភាកម្ពុជា
15-08-2017 17:48
(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានមួយស្ដីពី ស្ថានភាពព្រំដែនកម្ពុជា នៅចំណុចអូរអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោយការដកកងទ័ពឡាវ នាវេលាម៉ោង ៩៖០០នាទី ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ ខាងមុខ នៅសាលសន្និសីទនៃរាជបណ្ឌិត្យសភាកម្ពុជា។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រាជបណ្ឌិត្យសភាកម្ពុជា៖