Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បង្រៀនពីច្បាប់ និងនីតិវិធីអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជូនមន្ត្រីនគរបាលជិត២០០នាក់ នៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម

11-08-2017 14:39

(កំពង់ស្ពឺ)៖​ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញបង្រៀនពីច្បាប់ និងនីតិវិធីការអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក នៅសាលានគរបាលមិត្តភាពកម្ពុជា វៀតណាម ខេត្តកំពង់ស្ពឺ ដល់សិក្ខាកាមចំនួន១៩១នាក់។

បន្ទាប់ពីបង្ហាត់បង្រៀនរួច លោកឧត្តមសេនីយ៍ឯក បានមានមតិផ្តាំផ្ញើរ ដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលខ្លួនទទួលបាន ទៅអនុវត្តនៅតាមអង្គភាពរបស់ខ្លួន ឲ្យមានតម្លាភាព និងប្រសិទ្ធិភាព តាមច្បាប់កំណត់ ដើម្បីបម្រើផលប្រយោជន៍ របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ។

លោកក៏សូមអំពាវនាវបន្ថែមទៀត ដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានល្អ ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតទាបបំផុត៕