Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតិថិជនឆ្នើមរបស់ស្រាបៀរកម្ពុជា ចេញទៅកម្សាន្តនៅប្រទេសអូស្ត្រាលី ទៀតហើយ!

09-08-2017 15:06

(ភ្នំពេញ)៖ អតិថិជនឆ្នើមកម្រិត A របស់ស្រាបៀរកម្ពុជាចំនួន៤៨រូប បានចេញធ្វើដំណើរកម្សាន្តនៅ ទីក្រុងស៊ីដនី ទីក្រុងប្រ៊ីសបេន ទីក្រុងហ្គោលខូស នៃប្រទេសអូស្ត្រាលី រយៈពេលមួយសបា្តហ៍ ចាប់ពីថ្ងៃទី០៨ រហូតដល់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧។

លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសដែលផលិតស្រាបៀរ កម្ពុជា បានឲ្យដឹងថា «យើងរៀបចំដំណើរកម្សាន្តនេះឡើង ក្នុងគោលបំណងថ្លែងអំណរគុណ និងលើកទឹកចិត្តដល់អតិថិជនឆ្នើមយើង ដែលបានព្យាយាមជួយ ជំរុញការលក់ស្រាបៀរកម្ពុជាក្នុងឆ្នាំ ២០១៧នេះ»

ក្នុងឆ្នាំ២០១៧ ក្រៅពីប្រទេសអូស្រ្តាលី ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បាននាំអតិថិជនឆ្នើមប្រចាំឆ្នាំ ទៅប្រទេសជប៉ុន និង ប្រទេសថៃផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទីបីហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំអតិថិជនឆ្នើមរបស់ខ្លួនទៅកម្សាន្តនៅបរទេស។ កន្លងមក ក្រុមហ៊ុនបាននាំអតិថិជនឆ្នើមទៅកម្សាន្តនៅប្រទេសថៃ ម៉ាឡេស៊ី ហុងកុង និងជប៉ុន៕