Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុជាង១ឆ្នាំ លង់ទឹកស្លាប់ក្នុងបឹងក្បែរផ្ទះ ខណៈដែលម្តាយកំពុងរវល់លាងចាន នៅខេត្តបាត់ដំបង

01-08-2017 12:17

(បាត់ដំបង់)៖ ពិតជាគួរឲ្យអាសូរណាស់ ក្មេងប្រុសអាយុជាង១ឆ្នាំម្នាក់ ត្រូវបានលង់ទឹកស្លាប់ក្នុងទឹកបឹងក្បែរផ្ទះ ដែលមានទឹកជំរៅ២ម៉ែត្រ ខណៈដែលម្តាយកំពុងរវល់លាងចាននៅលើផ្ទះ នៅចំណុចក្រុម១ ភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ គុណ សុផាន់ណា អាយុ១ឆ្នាំ ៧ខែ ចំណែកស្រី្ដជាម្ដាយ មានឈ្មោះ មិត្ត សៅកាន់ អាយុ៣១ឆ្នាំ រស់នៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះ បានរត់លេងតែម្នាក់ឯង នៅក្បែរបឹងខាងលិចផ្ទះចំងាយ ប្រមាណ២០ម៉ែត្រ ខណៈពេលដែលម្តាយកំពុងលាងចាន ក្មេងប្រុសរងគ្រោះក៏បានធ្លាក់ចូលទឹកបឹង ដែលមានទឹកជំរៅ២ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់តែម្តង។ ឆ្លងតាមការត្រួតពិនិត្យ ជនរងគ្រោះពិតជាស្លាប់ ដោយលង់ទឹកប្រាកដមែន។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ច ធ្វើការប្រគល់ឲ្យឪពុក-ម្តាយ ធ្វើបុណ្យតាមប្រពៃណី៕