Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ត្រីដែលលួចទារិកា៥ខែ ទៅប្លុងចោលក្នុងគំនរសំរាម ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១១ឆ្នាំ

26-07-2017 16:49

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០១៧នេះ ចៅក្រមជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោស ស្ត្រីដែលចាប់ពង្រត់ទារិកា អាយុ៥ខែ ហើយបិតស្កុតមាត់ដាក់ក្នុងស្បោងខ្មៅ យកទៅប្លុងចោលក្បែរគំនរសំរាមមួយកន្លែង នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីដើមខែមីនា ឆ្នាំ២០១៧ ដាក់ពន្ធនាគារចំនួន១១ឆ្នាំ គិតពីថ្ងៃឃុំខ្លួន។

លោក​​ សេង​ ហ៊ាង​ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់​ស្ត្រីឈ្មោះ យិន សុធារ៉ា ពីបទ ប៉ុនប៉ងឃាតកម្ម​ តាមមាត្រា​១៩៩​ នៃក្រមព្រហ្មទណ្ឌ។

ស្ត្រីជាប់ចោទរូបនេះឈ្មោះ យិន សុធារ៉ា ហៅមុំ អាយុ៣៤ឆ្នាំ មុខរបរបោកអ៊ុត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកម្តាយទារិកាជនរងគ្រោះ ឈ្មោះ មាស សុវណ្ណា អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៧ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថា តាមពិតករណីខាងលើនេះ ជាករណីប៉ុនប៉ងជំរិតច្រើនជាង មូលហេតុដោយសារស្ត្រីសង្ស័យ មានជំពាក់លុយ គេរហូតជាង៩ពាន់ដុល្លារឯណោះ ពេលដែលធ្វើសកម្មភាពលួចទារិកាខាងលើបានហើយ ដោយសារសាច់ញាតិតាមកិតៗពេក ទើបបែកការ ក៏យកទៅប្លុងចោលក្បែគំនរសំរាមតែម្តងសំណាងល្អមិនស្លាប់៕