Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្ដីម្នាក់ដាក់ពាក្យបណ្ដឹង ទៅលោកអភិបាលខណ្ឌដង្កោ ក្រោយបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីលំនៅដ្ឋាន​ ការពារខ្លាចគេរើសបាន យកទៅធ្វើខុសច្បាប់

26-07-2017 12:07

(ភ្នំពេញ)៖ ស្ដ្រីម្នាក់ឈ្មោះ រិន សុភ័ត្រ្ដា អាយុ២៤ឆ្នាំ បានដាក់ពាក្យបណ្ដឹងទៅលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ សំណើរសុំប្ដឹង ពីករណីបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ ដីលំនៅដ្ឋាន១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាធានីភ្នំពេញ។

នេះបើតាមពាក្យបណ្ដឹងរបស់ស្រី្ដខាងលើ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សំណើរសុំប្ដឹងពីករណីបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ ដីលំនៅដ្ឋាន១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានទិញពីឈ្មោះ លាស់ សុខលឹម (ក្នុងលិខិតផ្ទេរសិទ្ធ មានឈ្មោះ រិន សុភ័ត្រ្ដា និងឈ្មោះ រិន សុគន្ធ) ត្រូវជាបងប្អូន។

ក្នុងពាក្យបណ្ដឹងបានបញ្ជាក់ថា «នាងខ្ញុំសូមបដិសេធមិនទទួលខុសត្រូវ រាល់ជនណាដែលបានយកឯកសារផ្ទេរសិទ្ធិ ដែលបានទិញពីឈ្មោះខាងលើ ទៅដាក់បញ្ចាំ រឺក្នុងករណីណាមួយដែលមិនស្របច្បាប់ឡើយ»

ខាងក្រោមនេះ គឺជាពាក្យបណ្ដឹងរបស់ស្ដ្រីខាងលើ៖