ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា បន្តចុះព្យាបាលពលរដ្ឋខណ្ឌសែនសុខ ជាង៣ពាន់នាក់
23-07-2017 16:10
(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខ ដែលអញ្ជើញមកពីគ្រប់មជ្ឈដ្ឋានដូចជា កម្មករ-កម្មការនី មនុស្សចាស់ប្រមាណ៣,០៤៥នាក់ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ ទទួលបានសេវាព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមិនគិតថ្លៃ។
លោក ហេង សុខគង់ តំណាងលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដល់មូលដ្ឋានខណ្ឌ ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយភាពក្រីក្រមួយកម្រិត។
តាមការបញ្ជាក់របស់លោក ប៉ិល កុសល នៅក្នុងខណ្ឌសែនសុខ មានកន្លែងពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញមានចំនួន ៥៦ទីតាំង និងមានឱសថស្ថាន និងឱសថស្ថានរងមានចំនួន៨២ទីតាំង៕