Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តពោធិ៍សាត់ ចេញដីកាឃុំខ្លួនមេឈ្មួញឈើម្នាក់ដ៏ធំ ដាក់ពន្ធនាគារ ខណៈបក្ខពួក២នាក់ ទៀតកំពុងរត់គេចខ្លួន

15-07-2017 16:42

(ពោធិ៍សាត់)៖ មេឈ្មួញរកស៊ីឈើដ៏ធំម្នាក់ប្រចាំខេត្តពោធិ៍សាត់ ត្រូវចៅក្រមសាលាដំបូងចេញដីកា បង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន បន្ទាប់ពីធ្វើការសួរនាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈបក្ខពួកសុទ្ធតែឈ្មួញធំៗផងដែរនោះ បាននិងកំពុងរត់គេចខ្លួន។

ឈ្មួញឈើម្នាក់នេះមានឈ្មោះ ហ៊ន ផានី ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នមានទីលំភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបានលោក ម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ បានចេញដីកាបង្គាប់ឲ្យចូលខ្លួនដើម្បី «មកសាកសួរយកចម្លើយពីដំណើររឿង៖ កាប់ ប្រមូល និងកែច្នៃឈើប្រណិតគ្រប់ប្រភេទ» ប៉ុន្តែគេមិនដឹងចម្លើយលោក ហ៊ន ផានី ឆ្លើយសារភាព ឬយ៉ាងនោះទេ ទើបឈានដល់ការឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តពោធិ៍សាត់តែម្តង។

មន្រ្តីសមត្ថកិច្ចខេត្តពោធិ៍សាត់បានលួចបង្ហើបថា មិនមែនត្រឹមតែលោក ហ៊ន ផានី ម្នាក់នោះទេ គឺមានរហូតដល់ទៅចំនួន៣នាក់ឯណោះ ក្នុងថ្ងៃខែឆ្នាំជាមួយគ្នាហ្នឹង ហើយសាច់រឿងក៏មិនខុសគ្នាប៉ុន្មាននោះដែរ ប៉ុន្តែទំនងអ្នក២នាក់ផ្សេងទៀត អាចដឹងខ្លួនមុនក៏គេចខ្លួនសិនទៅ។ បើតាមសមត្ថកិច្ចខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ក្រោយឃុំខ្លួនលោក ហ៊ន ផានី នៅរសៀលថ្ងៃដដែលគឺថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងចំរុះចុះឆែកឆេលំដ្ឋានលោក ហ៊ន ផានី ស្ថិតក្នុងភូមិគល់ទទឹង ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញផងដែរ ប៉ុន្តែដឹងពីលទ្ធផលនៃការឆែកឆេរ៕