Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចៅស្រី ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ នឹងត្រូវចេញប្រឡងព្យាណូអន្តរជាតិ នៅប្រទេសសឹង្ហបូរី នៅថ្ងៃ២២ កក្កដា

13-07-2017 12:07

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានសម្តែងអំពីមោទភាពមួយ ដែលចៅស្រីរបស់សម្តេច ជាកូនរបស់ លោក ហ៊ុ​ន ម៉ាណែត និង លោកស្រី ពេជ ច័ន្ទមុន្នី ដែលខិតខំប្រឹងរៀនសូត្រ ហើយប្រកាសថា ចៅស្រីម្នាក់នេះ ដែលមានវ័យទើបនឹង១០ឆ្នាំ នឹងត្រូវចេញទៅប្រឡង ព្យាណូអន្តរជាតិ នៅប្រទេសសិង្ហបុរី នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។

នៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ « ជាចៅដែលប្រឹងរៀន និងរៀនពូកែ និងត្រូវចេញ ប្រឡងព្យាណូនៅប្រទេសសឹង្ហបូរី នៅថ្ងៃ២២ កក្កដា ខាងមុខនេះ ជាមួយសិស្សរួមសាលា ២នាក់ទៀត ដែល១នាក់អាយុ១៦ឆ្នាំ ភេទប្រុស និង១នាក់ទៀតអាយុ ១៤ភេទស្រី។ វរលក្ខណ៍ លេខ២ក្នុង ចំណោមសិស្ស៣នាក់ ដែលត្រូវ ចូលប្រឡង នៅប្រទេសសឹង្ហបូរី»

សម្តេចបានបន្ថែមទៀតថា ក្រៅពីព្យាណូ ចៅមួយនេះអាចសរសេរនិងនិយាយភាសាចិន អង់គ្លេស បានយ៉ាងល្អក្រៅពីភាសាខ្មែរ ដែលជា ភាសាដើមកំណើត។ ចៅ ហ៊ុន ពេជ្រ មុន្នីវរលក្ខណ៍ ចេះរាំរបាំបុរាណខ្មែរ គូរគំនូរ និងច្រៀងផងដែរ។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំមានមហិច្ឆតាខ្ពស់ណាស់ គឺក្នុងចំណោមចៅទាំងអស់ត្រូវមានថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តម សិក្សាទាំងអស់។ មិនថាលទ្ធផលយ៉ាងណាជាប់ឬធ្លាក់ ខ្ញុំនៅតែមានមោទនភាព ដូចពេល ហ៊ុន ម៉ាណែត តំណាងឱ្យ សិស្សរៀនពូកែ ចេញទៅទស្សនកិច្ចនៅ ប្រទេសឆេកូស្លូវាគី នាទសវត្សរ៍១៩៨០»